ខេត្តកែប : សាលប្រជុំក្រុមប្រឹក្សាខេត្តកែប, នៅរសៀលថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក លោមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត។
ក្នុងនាមប្រធាន ដឹកនាំ នៃកិច្ចប្រជុំនារសៀលនេះ លោក សំ សារីន បានលេីកយកនូវរបៀបវារៈចំនួន០៦ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
៣- របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត៖
- គណៈកម្មាធិការលទ្ធកម្ម
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
- គណ:កម្មការសុរិយោដីខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
- របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត
៤-សេចក្ដីព្រាងរបាយការណ៍ ស្ដីពី សកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយ គណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤២ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត
៥- ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំបន្ទាប់ របស់រដ្ឋបាលខេត្ត
៦- បញ្ហាផ្សេងៗ។
ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ចេីញចូលរួមពីសំណាក លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕
ដោយ : សហការី