កិច្ចប្រជុំសាមញ្ញលើកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣

ចែករំលែក៖

ខេត្តកែប : សាលប្រជុំ​ក្រុមប្រឹក្សាខេត្ត​កែប​,​ នៅរសៀលថ្ងៃចន្ទ​ ១០រោច ខែបុស្ស​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦​ ខែមករា​ ​ឆ្នាំ២០២៣​ នេះ​ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣​ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក លោមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​។
​ ក្នុងនាមប្រធាន​ ដឹកនាំ​ នៃកិច្ចប្រជុំនារសៀលនេះ លោក សំ សារីន​ បានលេីកយកនូវរបៀបវារៈចំនួន០៦​ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖
១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍​ ៧រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២
២-ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍​ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣
៣-​ របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការ​នានារបស់ក្រុមប្រឹក្សាខេត្ត៖
-​ គណៈកម្មាធិការ​លទ្ធកម្ម
-​ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​
-​ គណ:កម្មការសុរិយោដីខេត្ត
-​ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និងកុមារ​
-​ របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលខេត្ត​
៤-​សេចក្ដីព្រាងរបាយការណ៍​ ស្ដី​ពី​ សកម្មភាព​សំខាន់​ៗ​ ដែលបានអនុវត្តន៍ដោយ​ គណៈអភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤២​ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​
៥-​ ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំបន្ទាប់​ របស់រដ្ឋបាលខេត្ត
៦-​ បញ្ហាផ្សេងៗ។
​ ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ចេីញចូលរួម​ពីសំណាក​ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកាទីចាក់ការអង្គភាពសាលាខេត្ត​ ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print