អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃ ទី១៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​​​​​ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា

ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី  អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ​ និងនាំយក

អំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជា

ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ១គ្រួសារ កាលពីវេលាម៉ោង៨.៣០នាទីយប់ថ្ងៃ

ទី១៥ ខែមករា ឆ្នាំ​ ២០២៣នេះ ស្ថិតនៅភូមត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២កន្លងទៅ 

លោកស្រីប្រធានអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ លោក ឃួង ស្រេង

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម 

កម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេច

កិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន

កាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះនិងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែ

នៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ

ព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ។ 

លោកស្រី ក៏បានគូសបញ្ជាក់ថា៖ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ

ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនមាន៖​ អង្ករ១០០គីឡូក្រាម​ មី២កេស​  ទឹកត្រី១យួរ 

ទឹកសុីអុីវ១យួរ  ទឹកផ្លែឈេី២កេស ទឹកសុទ្ឋ២

កេស មុង២ ភួយ២ ខ្នេីយ២ កន្ទេល២ សំភារៈ

ផ្ទះបាយ១ឈុត និង ថវិកា ចំនួន ១.៥៧០

.០០០រៀល​ ( មួយលាន ប្រាំសែន ប្រាំពីរមុឺន

...

រៀល )៕ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print