ភ្នំពេញ៖នៅរសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៣ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា
ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងនាំយក
អំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជា
ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ១គ្រួសារ កាលពីវេលាម៉ោង៨.៣០នាទីយប់ថ្ងៃ
ទី១៥ ខែមករា ឆ្នាំ ២០២៣នេះ ស្ថិតនៅភូមត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២កន្លងទៅ ។
លោកស្រីប្រធានអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ លោក ឃួង ស្រេង
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម
កម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេច
កិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន
កាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះនិងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែ
នៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ
ព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ។
លោកស្រី ក៏បានគូសបញ្ជាក់ថា៖
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ
ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនមាន៖ អង្ករ១០០គីឡូក្រាម មី២កេស ទឹកត្រី១យួរ
ទឹកសុីអុីវ១យួរ ទឹកផ្លែឈេី២កេស ទឹកសុទ្ឋ២
កេស មុង២ ភួយ២ ខ្នេីយ២ កន្ទេល២ សំភារៈ
ផ្ទះបាយ១ឈុត និង ថវិកា ចំនួន ១.៥៧០
.០០០រៀល ( មួយលាន ប្រាំសែន ប្រាំពីរមុឺន
រៀល )៕ដោយ៖ចន្ទ លីហ្សា