កម្លាំងនគរបាលចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការ ពាក់ព័ន្ធពីបទចេញសែកស្អុយ បញ្ជូនខ្លួនទៅសាលាដំបូង ខណៈមិនបានចូលខ្លួនតាមថ្ងៃកំណត់

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះកម្លាំងនគរបាល បានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)តាម  ដីកាបង្គាប់ឱ្យនាំខ្លួន របស់លោក  ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ

សូមបញ្ជាក់ថា,  កម្លាំងនគរបាលពិតជាបានឃាត់ខ្លួនលោក ថាច់ សេដ្ឋា ប្រាកដមែន នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ដោយអនុវត្តដីកាបង្គាប់ឲ្យខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ (សែកស្អុយ) និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

តាមដីការបស់តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយការចាប់ខ្លួន, លោក ថាច់ សេដ្ឋា ត្រូវបាននាំភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

តុលាការយល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទេ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួនលេខ ១៩ “ឈ១” ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកា បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។

ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរបំភ្លឺការពិត។

ហេតុដូច្នេះសម្រេច : 

១- ឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើ មកសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។

២-បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print