ខេត្តកំពង់ចាម : នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥:១០នាទី បន្ទាប់ពីទទួល បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបេីក និងលេងល្បែងសុីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចផ្ទះរបស់ឈ្មោះ សៀង សុខលាង ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស។
សមត្ថកិច្ចបានបញ្ជាក់ថា, ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាកនិងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។
ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់បទល្មើស អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវតែទទួលខុសត្រូវ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ក្នុងករណីបង្ក្រាបបនល្បែងពីសងនេះ ប្រជាពលរដ្ឋមានការគាំទ្រ ខណៈបងល្បែងស៊ីសង ជាប្រភពផ្ដើមចេញឲ្យមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន៕
ដោយ : សិលា