សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន អ្នកបើកលេងល្បែងសុីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម)

ចែករំលែក៖

ខេត្តកំពង់ចាម : នៅថ្ងៃទី១៦ ខែមករា ​ ឆ្នាំ២០២៣ វេលាម៉ោង១៥:១០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កងមាស​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុច​ផ្ទះរបស់ឈ្មោះ​ សៀង​ សុខលាង​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិដំណាក់ស្នាយ​ ឃុំពាមជីកង​ ស្រុកកងមាស​។

សមត្ថកិច្ចបានបញ្ជាក់ថា, ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាកនិងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។

ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់បទល្មើស អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវតែទទួលខុសត្រូវ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ក្នុងករណីបង្ក្រាបបនល្បែងពីសងនេះ ប្រជាពលរដ្ឋមានការគាំទ្រ ខណៈបងល្បែងស៊ីសង ជាប្រភពផ្ដើមចេញឲ្យមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print