តោះ! អ្នកដែលចូលចិត្ត​ដំណើរ​កម្សាន្ត​របៀប​​Adventure​ មកស្គាល់​ពីភ្នំត្បែងបាក់កាំ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ

ចែករំលែក៖

តោះ! អ្នកដែលចូលចិត្ត​ដំណើរ​កម្សាន្ត​របៀប​​Adventure​ មកស្គាល់​ពីភ្នំត្បែងបាក់កាំ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ

ខេត្ត​ព្រះវិហារ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​១៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ អ្នកដែលចូលចិត្ត​ដំណើរ​កម្សាន្ត​របៀប​​Adventure​ បងប្អូន​អាចទៅលេងភ្នំត្បែងបាក់កាំ ស្ថិតក្នុងសហគមន៍ តំបន់ការពារធម្មជាតិចាក់អង្រែ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ប្រភពដដែលបន្តថា​ សហគមន៍ភ្នំត្បែងបាក់កាំ ស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលស្គាល់ដោយក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ដែលមានផ្ទៃដីសរុប១១៦៦ ហិចតានៅតាមបណ្តោយភ្នំមានសហគមន៍ចំនួន៣តំបន់ផ្សេងគ្នា ក្នុងនោះមានតំបន់ការពារធម្មជាតិដាតាវឹក តំបន់ការពារធម្មជាតិតាំងយូរ និង តំបន់ការពារធម្មជាតិចាក់អង្រែ។

...

សូមជម្រាបដែរថា​ តំបន់ជួរភ្នំនេះមានព្រៃស្រោង និងទឹកជ្រោះចាក់អង្រែ ដែលមានអន្លង់រាងដូចត្បាល់ និងពេលមានទឹកធ្លាក់រាងដូចអង្រែ នាខែវស្សាទីនេះប្រៀបដូចជាឋានសួគិ៍ និងទឹកជ្រោះនិមិត្ត៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print