តោះ! អ្នកដែលចូលចិត្តដំណើរកម្សាន្តរបៀបAdventure មកស្គាល់ពីភ្នំត្បែងបាក់កាំ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ
ខេត្តព្រះវិហារ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ អ្នកដែលចូលចិត្តដំណើរកម្សាន្តរបៀបAdventure បងប្អូនអាចទៅលេងភ្នំត្បែងបាក់កាំ ស្ថិតក្នុងសហគមន៍ តំបន់ការពារធម្មជាតិចាក់អង្រែ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ប្រភពដដែលបន្តថា សហគមន៍ភ្នំត្បែងបាក់កាំ ស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលស្គាល់ដោយក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ដែលមានផ្ទៃដីសរុប១១៦៦ ហិចតានៅតាមបណ្តោយភ្នំមានសហគមន៍ចំនួន៣តំបន់ផ្សេងគ្នា ក្នុងនោះមានតំបន់ការពារធម្មជាតិដាតាវឹក តំបន់ការពារធម្មជាតិតាំងយូរ និង តំបន់ការពារធម្មជាតិចាក់អង្រែ។
សូមជម្រាបដែរថា តំបន់ជួរភ្នំនេះមានព្រៃស្រោង និងទឹកជ្រោះចាក់អង្រែ ដែលមានអន្លង់រាងដូចត្បាល់ និងពេលមានទឹកធ្លាក់រាងដូចអង្រែ នាខែវស្សាទីនេះប្រៀបដូចជាឋានសួគិ៍ និងទឹកជ្រោះនិមិត្ត៕ ដោយ៖សហការី