ភ្នំពេញ៖ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះបានអនុញ្ញាតិឱ្យលោក លី ស៊ាងមុីង ( Mr. LI XIANG MING ) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូ ដេីម្បីចូលសម្តែងការគួរសម ជួបសំណេះសំណាល និងពិភាក្សាការងារ។
ក្នុងកិច្ចសហការប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាកិច្ចសហការប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានសន្តិសុខសាធារណ: នគរបាលទីក្រុងប៉េកាំង ផងដែរ ។
សូមជម្រាបជូនថា ក្នុងកិច្ចពិភាក្សា និងការជួបសំណេះសំណាលនេះ បញ្ចប់ដោយភាពរីករាយ និងស្និតស្នាល។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះដែរ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង បានអញ្ជើញត្រួតពិនិត្យកម្លាំង៦០០នាក់ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖សហការី