ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ លោក ម៉ុម សារឿន គណៈអភិបាលនឹងជាអភិបាលខេត្តបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ជុំវិញខេត្តនិងកាកបាទក្រហមកម្ពុជាសិស្សកាយរឹកនឹងប្រជាពលរដ្ឋចុះដាំគ្រាប់ត្នោតនឹងកូនត្នោតតាមបន្ទាត់ព្រំដែនដើម្បីជានិមិត្តសញ្ញាសម្គាល់ថា នេះជាដីខ្មែរ ទីណាមានដើមត្នោតទីនោះជាដីរបស់យើងហើយជៀសវាងកំឲ្យមានការភាន់ច្រឡំដូចបុគ្គល់អគតិមួយចំនួនចេះតែថា មិនដែលធ្វើនោះទេ នៅចំណុចផ្លូវបែកដុងក្រឡវាលប៉ារា ឃុំស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង។
ក្នុងពិធីនោះលោកបានមានប្រសាសន៍ដាស់តឿនក្រើនរំឭកដល់មន្ត្រីក្រោមឱវាតនិងប្រជាពលរដ្ឋនឹងសិស្សានុសិស្សឲ្យចេះស្រលាញ់ដើមឈើគឺជាអាយុជីវិតនៃយើងទាំងអស់គ្នានឹងគ្រាប់ត្នោតដែលទើបនឹងដាំនេះវាជានិមិត្តសញ្ញានៃជាតិរបស់យើងវាមានអាយុកាលយូអង្វែង។
ជាពិសេសលោកអភិបាលស្រុកនឹងនគបាលការពារព្រំដែន៧០១ យោធាការពារព្រំដែនវរៈ១០១ និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងនាំឈើចេញទៅក្រៅប្រទេសជាពិសេសពលករចំណាក់ស្រុក។
ឆ្លៀតក្នុងឱកាសនេះដែរលោកបានពាំនាំពាក្យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី បានសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសប្រជាពលរដ្ឋជាមាតាបីតាដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនដែលមានព្រៃឈើច្រើនជាជំរកមុះខ្លាជាភ្នាក់ងារចម្លងមេរោគដល់កុមាតូចៗត្រូវចងម៉ុងពេលចូលគេងជៀសវាងកើតជំងឺគ្រុនចាញ់និងគ្រុនឈាមដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងខាតបង់ថវិកាក្នុងគ្រួសារផងដែរ៕
ដោយ៖ មាសសុផាត