នាយករដ្ឋមន្ត្រី នូវែលសេឡង់៖ ខ្ញុំចាកចេញ ដោយសារតែខ្ញុំមិនស័ក្តិសមដើម្បីបន្តដឹកនាំប្រទេសទៀត

ចែករំលែក៖

នាយករដ្ឋមន្ត្រី ប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសពីគម្រោងលាលែងចេញពីតំណែងនាពេលខាងមុខ ដោយលោកស្រីបញ្ជាក់ថា «ខ្ញុំចាកចេញមិនមែនដោយសារតែបញ្ហាប្រឈមមុខមិនអាចដោះស្រាយបាននោះទេ គឺជាភារកិច្ច និងការទទួលខុសត្រូវក្នុងពេលដឹងថា យើងមិនសមស្របក្នុងការបន្តដឹកនាំប្រទេសទៀតទេ»។

លោកស្រីJacinda Ardern បាននិយាយថា លោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកលសាជាថ្មីឡើយ ហើយនឹងលាលែងពីតំណែងយ៉ាងយូរនៅដើមខែកុម្ភៈក្រោយនេះ។
លោកស្រី Jacinda Ardern បានធ្វើការប្រកាសខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ជាក់ថា ការបោះឆ្នោតសកលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ខណៈដែលអាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី អាឌឺន ក៏បានបង្ហាញក្ដីរំពឹងដែរថា គណបក្សពលករ (Labour Party) អាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលខាងមុខ ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សពលករ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់ ដែលកំពុងកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ គឺលោក ហ្ក្រែន រ៉ូបឺតសុន (Grant Robertson) បានអះអាងថា លោកនឹងមិនចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សពលករឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​ ABC NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print