អគ្គិភ័យឆេះអគារ​កាស៊ីណូយីហោ”ជីងបី​”​ នៅខេត្ត​ព្រះសីហនុ​ ផ្អេីលទាំងយប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អគារ​បុគ្គលិកកាស៊ីណូយីហោ”ជីងបី​”​ ស្ថិតនៅជាន់ទី៩​ នៅខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ទាំង​យប់​ បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំងសមត្ថកិច្ចជំនាញ​ចុះជួយ​ធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់​។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅអគារ​បុគ្គលិកកាស៊ីណូយីហោ”ជីងបី​”​ ក្នុងភូមិ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

មន្រ្តីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ៖ ១-អ្នកគ្រប់គ្រងទីតាំងសណ្ឋាគារឈ្មោះ គឹម ណាង ភេទស្រី  អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ គួច រិនណារ៉ែន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (រីសុិប សណ្ឋាគារឡឹមុន) ៣-ឈ្មោះ អេង សុភឿន ភេទប្រុស អាយុ៤០ឆ្នាំ (សន្តិសុខ ត្រូវជាប្ដីរបស់ឈ្មោះគួច រិនណារ៉ែន) ។ ការខូចខាតរួមមាន ឆេះបន្ទប់ទំហំ ៤ម៉ែត្រ×៨ម៉ត្រ និងម៉ាសុីនទូហ្គេម០១គ្រឿងឆេះទាំងស្រុង ។  មូលហេតុ៖  បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនទូហ្គេមបង្កឱ្យផ្ទុះឆេះ ។

យោង​តាម​របាយការណ៍​របស់​ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ថា​ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ នៅវេលាម៉ោង ២២​ និង១៣ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ជួយធ្វើអន្តរាគមន៍ភ្លាមៗ។
ជាក់ស្ដែង​ជាលទ្ធផល​ នៅម៉ោង២២​ និង២៥នាទី កម្លាំងសមត្ថកិច្ចចម្រុះ និងរថយន្តពន្លត់អគ្គិភ័យបានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ បាញ់ទឹកពន្លត់រលត់ទាំងស្រុងនៅម៉ោង ២៣​ និង១៥នាទីដដែល​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង និងរថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន ០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត។ អគ្គិភ័យនេះបណ្តាលឱ្យខូចខាតសម្ភារអស់មួយចំនួន ។

...

គួរបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះដែរ​ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនិងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ចំពោះមូលហេតុស្ថិតក្នុងការស្រាវជ្រាវ។ ករណីនេះបានបញ្ចប់នៅ ម៉ោង ០៥:០៧ នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print