នៅស្រុកភ្នំក្រវាញមានរោងម៉ាសីុនខ្សែ៣ កន្លែងកំពុងធ្វើសកម្មភាពរាល់ថ្ងៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃ ឈើហាក់ដូចជាកម្រើកខ្លាំងនៅខេត្តពោធិ៍ សាត់ ក្រោយការប្រគល់សិទ្ធិឲ្យលោក ប៉ាន់ មរកត ឡើងធ្វើជាប្រធានមន្ទីរបរិស្ថាន ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រគល់សិទ្ធិគ្រប់គ្រងដីតំបន់ អភិរក្សមួយចំនួនធំឲ្យក្រសួងបរិស្ថានជា អ្នកការពារ ។
ក្រុមឈ្មួញរកសីុបានឲ្យដឹងថា គេទើប តែដាក់ម៉ាសីុនខ្សែ៣កន្លែងនៅតំបន់ច្រែស ឋិតនៅក្នុងឃុំក្សេត្របូរី ,ឃុំសន្ទ្រែ និងឃុំ ព្រងិល ស្រុកភ្នំក្រវាញ ដែលតំបន់នោះមុន ដំបូងគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ប៉ុន្តែ ឥឡូវនេះត្រូវគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់វិញម្តង ។ ប្រភពរាយការណ៍ ថា សកម្មភាពកាប់បំផ្លាញព្រៃឈើកក្រីក ខ្លាំងអំឡុងចាប់ពីដើមខែមិថុនាកន្លងមក ពោលគឺបន្ទាប់ពីក្រសួងកសិកម្មប្រគល់ សិទ្ធិឲ្យក្រសួងបរិស្ថានគ្រប់គ្រងមក ។ មន្ទីរ បរិស្ថានអាចនិយាយបានថា ខ្លួនមិនទាន់ ស្គាល់ទីតាំងភូមិសាស្រ្តឬកម្លាំង ប៉ុន្តែគេ រាយការណ៍ថា លោកប៉ាន់ មរកតកំពុងតែ កាក់កបជាមួយក្រុមឈ្មួញរកសីុឈើដ៏ល្បី ឈ្មោះនៅតំបន់នោះ ។
គេរាយការណ៍ថា មន្ត្រីនគរបាលខេត្ត ពោធិ៍សាត់លោក ម៉ៅ ជាប់ជំពាក់នឹងរបរ រកសីុឈើដ៏ល្បីល្បាញនៅតំបន់នោះ ។ យ៉ាង ណាក៏ដោយលោក ប៉ាន់ ៉មរកត មិនឆ្លើយ តបជាមួយភ្នាក់ងារកាសែតនគរវត្តនោះទេ ។
ករណីនេះគួរតែក្រសួងបរិស្ថានពិនិត្យ មើលផង ពីព្រោះសកម្មភាពដែលកំពុងកើតឡើងនៅខេត្តពោធិ៍សាត់ផ្ទូយពីអ្វីដែល លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ត្រូវបានបិទបញ្ចប់ ៕

image image image

ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print