ក្រសួង​ធនធាន​ទឹក​៖​ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង​ ចាប់ពីថ្ងៃទី​២៥-៣១ខែ​មករា​ ឆ្នាំ​២០២៣

ចែករំលែក៖

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង​ ចាប់ពីថ្ងៃទី​២៥-៣១ខែ​មករា​ ឆ្នាំ​២០២៣​។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ នៅក្នុងអំឡុងសប្តាហ៌ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះធ្វើឲ្យ៖
១-តំបន់វាលទំនាប
-សីតុណ្ហភាពអប្បបរមា មានពី១៨-២២° C
-សីតុណ្ហភាពអប្បបរមា មានពី ២៨-៣៣°C
-ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២-តំបន់ខ្ពង់រាប
-សីតុណ្ហភាព អប្បបរមា មានពី ១៥-២០°C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣១°C
-ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹកនិងនៅពេលយប់។

៣-តំបន់មាត់សមុទ្រ ។
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣°C
-សីតុណ្ហភាពអប្បបរមា មានពី ៣០-៣៣°C
នឹងអាចមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់។

...

អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជនទទួល ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print