ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី២៥-៣១ខែមករា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា នៅក្នុងអំឡុងសប្តាហ៌ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១-តំបន់វាលទំនាប
-សីតុណ្ហភាពអប្បបរមា មានពី១៨-២២° C
-សីតុណ្ហភាពអប្បបរមា មានពី ២៨-៣៣°C
-ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
២-តំបន់ខ្ពង់រាប
-សីតុណ្ហភាព អប្បបរមា មានពី ១៥-២០°C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣១°C
-ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹកនិងនៅពេលយប់។
៣-តំបន់មាត់សមុទ្រ ។
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣°C
-សីតុណ្ហភាពអប្បបរមា មានពី ៣០-៣៣°C
នឹងអាចមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជនទទួល ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕ដោយ៖ស តារា