កងទ័ពយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ ជួបប្រជុំរឹតចំណងសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​ យោធភូមិភាគទី៥​ តំណាងលោក ឧត្តម​សេនីយ៍​ឯក​ ឯក​ សំអូន​ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណ:ប្រតិភូយោធភូមិភាគទី៥​ ននិងមានការអញ្ជើញចូលពីសំណាក់លោក អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្ត​ខេត្តបន្ទាយមានជ័យ​ ចូលរួមក្នុងកិច្ច​ប្រជុំ ជាមួយប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ និងអភិបាលខេត្តស្រះកែវ នៅក្នងបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ “ប៉ោយប៉ែត-ខ្លងលឹក”។
គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ​ រួមមាន:
១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ ឡើង។
២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។
៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្ម
តាមបណ្តោយព្រំដែន។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ ​ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេននៅក្នុងក្រុងប៉ោយប៉ែតកន្លងមក ។
លោកឧត្តមសេនីយទោ​ សេង​ ធារិន​ បានស្នើសុំដល់ភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល រីករាយ មិត្តភាព និងភាតរភាព៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print