ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានអោយដឹងមុននេះបន្តិចថាៈ បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ក្នុងពេលធ្លាក់ភ្លៀងខ្លាំងនារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ
-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ៣០នាទីក្រោយភ្លៀង
-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ៤០នាទីក្រោយភ្លៀង
-តំបន់ផ្សារកណ្តាល ស្រកអស់ ៣០នាទីក្រោយភ្លៀង
-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ៣០នាទីក្រោយភ្លៀង
-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ ១៥នាទីក្រោយភ្លៀង
-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ ២០នាទីក្រោយភ្លៀង
-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ ១៥នាទីក្រោយភ្លៀង។
ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ បុ៉ន្តែត្រូវកែលំអអណ្តូងលូនិងបូមស្តារលាងលូ។
លោកអភិបាលបានបន្តថាៈ សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%៕
ដោយ សុខ ខេមរា