ភ្នំពេញ៖ បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត លោក ឃិត សុខា និងជាបុគ្គលិក ស្ថានីយទូរទស្សន៍ BTV បានរងគ្រោះរបួស ធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯក ជន ខណៈក្រុមចោរបានធ្វើសកម្មភាពដាក់ ខ្សែលួសទាក់ក ប្លន់យកម៉ូតូ តែមិនបាន សម្រេច កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចខាងកើតផ្សារដេប៉ូ ឋិត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ពេលគាត់ កំពុងបំពេញការងារ ប្រមាញ់ព័ត៌មានទាន់ ហេតុការណ៍ វេនពេលយប់ ។
លោក ឃិត សុខា បានឲ្យដឹងថា មុន ពេលកើតហេតុ គាត់បានធ្វើដំណើរដោយ ម៉ូតូ១គ្រឿងតាមមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា លុះដល់ចំណុចកើតហេតុ ស្រាប់តែក្រុមចោរបានរៀបខ្សែលួសទាក់ក គាត់ដើម្បីប្លន់យកម៉ូតូ បណ្តាលឲ្យរងរបួស ត្រង់កផ្នែកខាងមុខ និងខាងក្រោយ បន្ទាប់ ពីដួលម៉ូតូ ហើយរបួសផ្នែកត្រង់ដៃនិងជើង ជាច្រើនកន្លែងទៀត ។
ក្រុមចោរបានគេចខ្លួន ពេលមានសមត្ថ កិច្ចមូលដ្ឋាន និងអ្នកដំណើរបានឃើញ ហេតុការណ៍ ហើយរូបគាត់ត្រូវបានមិត្តរួម ការងារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកជនក្នុងខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគួរតែពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងស្វែងរកមុខសញ្ញាក្រុមជនល្មើសដែល បានធ្វើសកម្មភាពប្លន់អ្នកដំណើរពេលយប់ តាមរូបភាពប្រើដាវសាម៉ូរៃ លួសទាក់ក និង ភ្ជង់បាញ់ប្លន់នេះជាដើម ដើម្បីប្រយោជន៍ សុវត្ថិភាព សន្តិសុខ ដល់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន ឬអ្នកដំណើរ សម្រាប់ការទទួល ខុសត្រូវសមត្ថកិច្ចដែនដីរបស់ខ្លួនគ្រប់ គ្រង ។
គួររឭកផងដែរថា លោក ឃិត សុខា ជនរងគ្រោះក្នុងអំពើប្លន់នៅខណ្ឌ៧មករា កាលពីយប់ម្សិលមិញ ត្រូវបានខាងមិត្តរួម អាជីពទាំងអ្នកកាសែត ទូរទស្សន៍ គេហ ទំព័រ ជាច្រើនអង្គភាពសម្តែងនូវការអាណិត អាសូរដ៏ពន់ពេក ចំពោះហេតុការណ៍ដ៏ អាក្រក់នេះ បណ្តាលឲ្យគាត់គ្រោះថ្នាក់ក្នុង នោះមានទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌ មាននគរវត្ត បុគ្គលិក និងសហភាតរដទៃ ទៀតបានជួយឧបត្ថម្ភជាថវិកាមួយចំនួន ផ្តល់ជូនលោក ឃិត សុខា ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ។
លោក ឃិត សុខា បាននិយាយយ៉ាង ដូច្នេះថា បើទោះជារូបខ្ញុំរងគ្រោះ និងកំពុង សម្រាកព្យាបាលក៏ដោយ ខ្ញុំសែនរំភើបរីក រាយពីថ្នាក់ដឹកនាំអង្គភាព ក៏ដូចជាសហ ភាតរដែលបានផ្តល់ជាកម្លាំងចិត្ត ថែមទាំង ឧបត្ថម្ភជាថវិកា តិចក្តីច្រើនក្តី ជាការសម្រួល ដល់ការខ្វះខាតរបស់ខ្ញុំសម្រាប់ជាមធ្យោ បាយព្យាបាលរបួស ។ លោកបន្តថា ខ្ញុំមាន តែម្រាមដៃដប់សំពះអរគុណដ៏អនេកកប្បកាចំពោះថ្នាក់ដឹកនាំរបស់ខ្ញុំ និងសហភាតរ ៕
ដោយ៖ សុខ ខេមរា