ប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះកម្ម វិធីCopa America ឆ្នាំ២០១៩

ចែករំលែក៖

លោក Alejandro Dominguezប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាត្បូង បានបញ្ជាក់ថា ប្រទេសប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ជើង ឯក Copa America នៅក្នុងឆ្នាំ២០១៩។

កម្មវិធីពានរង្វាន់ទ្វីបអាមេរិកខាងត្បូងនេះកំពុងធ្វើឡើងនៅក្នុងទឹកដីសហរដ្ឋ អាមេរិកសម្រាប់ឆ្នាំ២០១៦នេះ ចំណែកប្រេស៊ីលក៏ត្រូវធ្វើជាម្ចាស់ផ្ទះឆ្នាំ២០១៥ ផងដែរបើយោងទៅតាមច្បាប់នៃការផ្លាស់ ប្តូរម្ចាស់ផ្ទះគ្នា ប៉ុន្តែប្រទេសឈីលីបានទទួលសិទ្ធិជាម្ចាស់ផ្ទះវិញដោយសារប្រេស៊ីល មានកម្មវិធីច្រើនពេកដូចជាក្នុងឆ្នាំ២០១៣ប្រេស៊ីលធ្វើជាម្ចាស់ផ្ទះពានរង្វាន់Confederations Cup ពានរង្វាន់ World Cup ឆ្នាំ ២០១៤ ហើយត្រៀមកីឡាអូឡាំពិកឆ្នាំ២០១៦ទៀត។

នៅពេលមានសំណួរទាក់ទងទៅនឹងម្ចាស់ផ្ទះសហរដ្ឋអាមេរិកឆ្នាំនេះលោក Alejandro Dominguez បាននិយាយថា “ពួកគេកំពុងតែប្រារព្ធកម្មវិធីបានយ៉ាងល្អដូចកាលពីឆ្នាំមុននៅប្រទេសឈីលីហើយសង្ឃឹមថានឹងកាន់តែល្អនៅប្រេស៊ីល ឆ្នាំ២០១៩។ ពេលនេះអ្នកគាំទ្របាល់ទាត់កំពុងតែរីករាយនឹងទស្សនាការប្រកួត Copa America ហើយសង្ឃឹមថាការប្រកួតបាល់ទាត់គ្រប់លំដាប់ថ្នាក់មានការរីក ចម្រើននិងទៅដល់ប្រជាជនទូទាំងពិភពលោក”។

គួររំលឹកថា ប្រទេសប្រេស៊ីលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ Copa Americaចំនួន៤ដងមកហើយនៅក្នុងឆ្នាំ 1919, 1922, 1949 និង 1989 ហើយតែងតែឈ្នះជើងឯកជានិច្ចពេលធ្វើជាម្ចាស់ផ្ទះ៕

ale-dominguez-ca2016

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print