Borussia Dortmund ទិញកីឡាករវ័យក្មេង ទួរគី Emre Mor ពីក្លិបNordsjaelland ដាណឺម៉ាក

ចែករំលែក៖

ក្លិបបាល់ទាត់ Borussia Dortmund របស់អាល្លឺម៉ង់បានបញ្ជាក់ថាពួកគេបានទិញកីឡាករអន្តរជាតិទួរគី Emre Mor ពីក្លិប Nordsjaelland របស់ប្រទេសដាណឺម៉ាក។

ខ្សែបម្រើស្លាបវ័យ១៨ឆ្នាំនេះត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិទួរគីក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំងបើទោះបីជារូបគេទើបតែចូលលេងក្នុងក្រុមឈុតធំកាលពីខែមុនក្តី។ទួរគីនឹងត្រូវប៉ះ ក្រុមក្រូអាត អេស្ប៉ាញ និងឆេក។ Emre Mor ក៏ទទួលបានចំណាប់អារម្មណ៏ច្រើនពីក្លិបដូចជា Liverpool, Manchester United និង Ajax តែចុងក្រោយក្លិប Borussia Dortmund គឺជាអ្នកទទួលបាន Emre Mor ។

លោក Michael Zorc នាយកផ្នែកកីឡា នៅក្នុងក្លិប Borussia Dortmund បាន ឲ្យដឹងថា “Emre Morគឺជាកីឡាករវ័យក្មេងមានទេពកោសល្យល្អ ហើយមានឥទ្ធិពលខ្លាំងក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតនៅថ្ងៃអនាគត”។

ចំណែកEmre Morបាននិយាយថា “ខ្ញុំ រំភើបនិងអន្ទះសាចង់លេងប្រកួតដំបូង របស់ខ្ញុំជាមួយនឹងមិត្តភក្តិថ្មី។ Borussia Dortmund គឺជាក្លិប មួយដែលធំក្នុងតំបន់ អឺរ៉ុបនិងមានអ្នកគាំទ្រអស្ចារ្យផងដែរ៕

emre-mor

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print