ជនជាតិវៀតណាម៥នាក់ដើតលក់ឆ្នោតក្នុងក្រុងស្វាយរៀងត្រូវសមត្ថកិច្ចឃាត់ឱ្យធ្វើកិច្ចសន្យាឈប់លក់

ចែករំលែក៖

ខេត្ដស្វាយរៀង៖ ជនជាតិវៀតណាម៥នាក់ដើរលក់ឆ្នោតវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ឱ្យធ្វើកិច្ចសន្យាឈប់លក់ក្នុងក្រុងស្វាយរៀង។

ការឃាត់ខ្លួនជនជាតិវៀតណាមឱ្យធ្វើកិច្ចសន្យាឈប់ដើរលក់ឆ្នោតវៀតណាមនេះធ្វើឡើងនៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ស្ថិតក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិវៀតណាមលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងរួចមក ក្រោមការចង្អុលបង្ហាញពីលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  លោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានចាត់តាំងលោកព្រំ សាមាន អធិការរងដឹកនាំកម្លាំងចុះស្រាវជ្រាវស្វែងរកជនជាតិវៀតណាមដែលលក់ឆ្នោតវៀតណាមទាំងនោះ។ ប្រភពបន្តថា ជាលទ្ធផលនគរបាលបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមលក់ឆ្នោតវៀតណាមចំនួន៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ សន្លឹកឆ្នោតវៀតណាមចំនួន៧៦៣សន្លឹក។

...

ជនជាតិវៀតណាមទាំង៥នាក់នោះត្រូវបានកម្លាំងជំនាញធ្វើកិច្ចសន្យាមិនអនុញ្ញាតឱ្យលក់បន្តទៀតនោះទេ បើនៅតែបន្តលក់ឆ្នោតទៀតសមត្ថកិច្ចនឹងចាត់ការតាមច្បាប់៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print