ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តក្រចេះ ចម្រាញ់បានមាសសុទ្ធទម្ងន់ ៦៧,៥៣ គីឡូក្រាម ក្នុងរយៈពេល ៣ខែនេះ

ចែករំលែក៖

ខេត្តក្រចេះ÷ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ លោក សុខ គីរីរតន៍បានបញ្ជាក់ថា ខេត្តក្រចេះមានក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១ កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលមានវិនិយោគិនមកពីប្រទេសចិន។ លោកបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែ មករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណលើអាជីវកម្មរ៉ែមាស បានចម្រាញ់រ៉ែមាសបានចំនួន ៦ លើក និងចម្រាញ់មាសសុទ្ធបានទម្ងន់ ៦៧,៥៣គីឡូក្រាម។

លោកបន្តថា ខេត្តក្រចេះមានសក្តានុពលលើវិស័យធនធានធម្មជាតិ រ៉ែថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ ខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករដែលធ្វើការរុករករ៉ែចំនួន ៦១ ក្រុមហ៊ុន ស្មើនឹង ៦៥អាជ្ញាបណ្ណ។ ដោយឡែកអាជីវកម្មរ៉ែមាស មាន ១ ក្រុមហ៊ុន ស្មើនឹង ១ អាជ្ញាបណ្ណ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកបញ្ជាក់ថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួន៤ កំពុងធ្វើអាជីវកម្មរ៉ែមាសនៅក្នុងប្រទេសកម្ពុជា ទី១៖ ក្រុមហ៊ុន Xing Yuan Kanng Yeak មានទីតាំងនៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ, ទី២៖ ក្រុមហ៊ុន Xinshan Industrial Cambodia មានទី តាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ , ទី៣៖ ក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ និងទី៤៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print