ស៊ុន ណារីម៉ូនីកា វិលទៅបារាំងទាំងតក់ក្រហល់

ចែករំលែក៖

ភ្នំពេញ៖​ អស់រយៈពេលប្រមាណ៧ខែហើយដែលតារាចម្រៀង និងកំប្លែងជើងចាស់ អ្នកនាង ស៊ុន ណារីម៉ូនីកា បានវិលមកកាន់ប្រទេសកម្ពុជាជាមួយនឹងការបង្ហាញវត្តមានក្នុងការងារសិល្បៈជាថ្មី។ កាលពីយប់ថ្ងៃទី៨ ខែមិថុនានេះនាងបានវិលទៅប្រទេសបារាំងវិញយ៉ាងប្រញ៉ប់ប្រញាល់។

ថ្លែងបញ្ជាក់មុនពេលចាកចេញតារាកំប្លែងរូបនេះលើកឡើងថា ដំណើរវិលទៅកាន់ប្រទេសបារាំងលើកនេះគឺមានត្រឹមរយៈពេល១ខែប៉ុណ្ណោះ។ អ្នកនាងមិនបញ្ជាក់អំពីមូលហេតុលម្អិតដែលបណ្តាលឲ្យអ្នកនាងចេញទៅយ៉ាងតក់ក្រហល់នេះទេ ប៉ុន្តែអ្នកនាងលើកឡើងថា ទាក់ទងនឹងមុខជំនួញនៅទីនោះ។ អ្នកនាងថា នេះជាការចាកចេញដើម្បីទៅចាត់ការកិច្ចការមួយចំនួននៅក្នុងប្រទេសបារាំង ដែលអ្នកនាងទោះជាមមាញឹកកម្រិតណា ក៏ត្រូវតែឡើងឲ្យបានដាច់ខាតព្រោះ នៅក្នុងប្រទេសបារាំង អ្នកនាងមានលក់អាហារខ្មែរ និងបរទេសជាលក្ខណៈភោជនីយដ្ឋានមួយកន្លែង ដែលហោចណាស់ក៏ត្រូវឡើងចុះទៅមើលហាងនោះកន្លះឆ្នាំម្ដងនោះដែរ។

អ្នកនាងបញ្ជាក់ដែរថា នឹងវិលមកកម្ពុជាជាថ្មីក្រោយបញ្ចប់ការដោះស្រាយរួចរាល់ដែលការប្រកាសថា មិនចង់ចាកចេញពីប្រទេសកម្ពុជា ព្រោះតែជាប់កុងត្រាជាមួយកម្មវិធី Apsara Award និងដោយសារតែជាប់កុងត្រាជាមួយម្ចាស់កម្មវិធីច្រើន។ អ្នកនាងបន្តថា កន្លងមកមានផលិតកម្មជាច្រើនបានអញ្ជើញឲ្យចូលរួមសម្តែងក្នុងខ្សែភាពយន្តយន្តភាគនិងខ្សែភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ ប៉ុន្តែដោយព្រួយបារម្ភមិនអាចមានពេលវេលាគ្រប់គ្រាន់ និងត្រូចចេញទៅប្រទេសបារាំងញឹកញាប់ទើបអ្នកនាងមិនឲ្យផលិតករឈឺក្បាលដោយសារអ្នកនាង។

អ្នកនាងបន្តដែរថា ការចេញទៅប្រទេសបារាំងលើកនេះក៏ស្ថិតក្នុងគម្រោងចុះសួរសុខទុក្ខមិត្តភ័ក្រ្តសាច់ញាតិ និងទទួលសម្ដែងនៅតាមបណ្ដារដ្ឋមួយចំនួននោះផង ។ អ្នកនាងគ្រោងត្រឡប់ពីបារាំងវិញនៅអំឡុងដើមកណ្តាលខែកក្កដា ប៉ុន្តែមិនទាន់ប្រាកដថាថ្ងៃណានៅឡើយ៕

IMG_0189

IMG_0194

IMG_0414

IMG_0902

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print