ចិនប្រតិកម្មយ៉ាងខ្លាំង ក្រោយអាមេរិកប្រើមីស៊ីលបាញ់ទម្លាក់បាល់ឡុងហោះរបស់ខ្លួន

ចែករំលែក៖

ទីក្រុងប៉េកាំងបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលអាមេរិក បានប្រើប្រាស់មីស៊ីលបាញ់ទម្លាក់ បាល់ឡុងរបស់ចិន នៅតំបន់សមុទ្ររដ្ឋ កាលីហ្វ័រនីញ៉ា ។

នៅថ្ងៃទី ៥ខែកុម្ភៈ ក្រសួងការបរទេសចិន បានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពប្រើមីស៊ីលបាញ់កម្ទេច បាល់ឡុងហោះរបស់ចិន ដែលប្រើប្រាស់ក្នុងគោលដៅ ស្រាវជ្រាវ អាកាសធាតុ និង វិទ្យាសាស្ត្រ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ទីក្រុងប៉េកាំង ចាត់ទុកថាវាជាការបញ្ចេញប្រតិកម្មជ្រុសហួសហេតុ និងបំពានច្បាប់អន្តរជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «ចិនបង្ហាញការខឹងសម្បារជាខ្លាំង និងតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងបាយ របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារ លើបាល់ឡុងស៊ីវិល»។ សេចក្ដីថ្លែងការណ៍នេះដដែលក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំងរក្សាសិទ្ធិស្របច្បាប់ នៅក្នុងការចាត់វិធានការ ចាំបាច់ឆ្លើយតបចាំបាច់នានា។
គួរបញ្ជាក់ថា យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាល់ឡុងមួយ ដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថា ជាបាល់ឡុងចារកម្មរបស់ចិន ហើយ ក្រោយស្ទាក់ស្ទើរអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។បាល់ឡុងចិន ត្រូវបានបាញ់ទម្លាក់ដោយ មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាល់ឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈប្រតិបត្តិការមួយ បានធ្វើឡើងនៅក្នុងដែនទឹក នៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាល់ឡុងនេះ។
បាល់ឡុងចិននេះ បានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕ ដោយ​ធីរីណា

...

រូប​ថត​ : zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print