ជនសង្ស័យ ៣នាក់ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាមៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បង្ក្រាបចាប់ខ្លួន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការនេះធ្វើរឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០នាទី នៅចំណុចផ្ទះលក់កាហ្វេស្ថិតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សម្បត្តិ លាង ភេទប្រុសអាយុ២១ឆ្នាំជាតិខ្មែរមុខរបរ (កសិករ) រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២.ឈ្មោះ នួន ឡយ ភេទប្រុស អាយុ២៧ឆ្នាំជាតិខ្មែរ មុខរបរ(ពិការ)រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ រស់ សាវី ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរលក់កាហ្វេ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ក្នុងនោះសមត្ថកិច្ចបានរឹបអូសវត្ថុតាងចាប់យករួមមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន០១កញ្ចប់តូច ទូរស័ព្ទដៃម៉ាកអ៊ិនចុចពិល០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមមនិីតិវិធី ទៅតាមប្បញ្ញត្តិច្បាប់មាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ៕​

image

ដោយៈវណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print