ឃាត់ខ្លួន តាឆាខ្វៃ ពីបទ កត់ឆ្នោតវៀតណាមខុសច្បាប់នៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាមៈ កំលាំងជំនាញនគរបាលខេត្ត សហការជាមួយនគរបាលស្រុកស្រីសន្ធរ បានចះុបង្ក្រាបអ្នកកត់ឆ្នោតវៀតណាមម្នាក់ កាលពីម៉ោង១និង៣០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់កាហ្វេរបស់ឈ្មោះមេន ជាប់គល់ស្ពានមិត្តភាពកម្ពុជាចិន ស្ថិតនៅភូមិដេីមស្តៅ ឃុំពង្រ ស្រុកកោះសូទិន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្យ័យក្នុងករណីនេះមានឈ្មោះ បូ វុទ្ធី ហៅឆាខ្វៃ ភេទប្រុស អាយុ៥១ឆ្នាំមានទីលំនៅភូមិដើមស្តៅ ឃំុពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាម។ ក្នុងនោះសមត្ថកិច្ចបានការដកហូតសម្ភារះរួមមាន-សៀវភៅកត់កន្ទុយលេខ០១ក្បាល-បិុច០១ដើម-ទូរសព្ទ័ចុចពិល០២គ្រឿង-លុយ៨០មឺុនរៀល-ម៉ូតូហាន់ហ្វា០១គ្រឿង។ ករណីនេះបច្ចុប្បន្ន:ជនល្មេីសជាអ្នកកត់ឆ្នោតត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគបាលស្រុកកោះសូទិនធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕​

image

ដោយវណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print