ពលរដ្ឋក្នុងស្រុកស្នួលស្នើរឱ្យអាជ្ញាធរចុះពិនិត្យសង្វៀនជល់មាន់នៅខាងក្រោយកាស៊ីណូ(ហ្គោលស៊ីធី)

ចែករំលែក៖

ខេត្ដ​ក្រចេះ៖ ប្រជាពលរដ្ឋដែលបានទៅដល់ និងឈរមើលការជល់មាន់,និងល្បែងអាប៉ោង នៅខាងក្រោយទីតាំងក្នុងកាស៊ីណូ(ហ្គោលស៊ីធី) ដែលមានមនុស្សរាប់រយនាក់ កំពុងចាក់លុយភ្នាល់គ្នាក្នុង១គូៗរាប់ពាន់ដុល្លារ បាននិយាយដោយសម្ដែងការព្រួយបារម្ភអំពីបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន ដែលពួកគេរស់នៅ ព្រមទាំងគ្រួសារក្រីក្រខ្លះអាចក្លាយទៅជាអ្នកវ័ណ្ឌកដោយសារតែជំពាក់បំណុល ព្រោះតែចាញ់និងល្បែងទាំងនេះ។

j

ការព្រួយបារម្មរបស់ប្រជាពលរដ្ឋ បន្ទាប់ពីគេមើលឃើញថា ពេលបច្ចុប្បន្ននៅកាស៊ីណូ(ហ្គោលស៊ីធី) ដែលមានទីតាំងនៅច្រកទ្វារអន្តរជាតិ(កម្ពុជា,វៀតណាម)ត្រពាំងស្រែ ក្នុងឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ បានបើកសង្វៀនជល់មាន់,និងបាញ់អាប៉ោង ជារៀងរាល់ថ្ងៃ និងបានឱ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរី។ ហើយប្រជាពលរដ្ឋបានស្នើរឱ្យអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្ត គួរអនុវត្តគោលនយោបាយទាំង១០ចំនុចដែលក្រសួងមហាផ្ទៃបានដាក់ឱ្យអនុវត្តជាច្រើនឆ្នាំមកហើយ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព។

បុរសម្នាក់រស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ វ័យជាង៣០ឆ្នាំ ដោយលោកថ្លែងសុំមិនបញ្ចេញឈ្មោះ បានឱ្យ​ដឹង​ថា​ (បើតាមខ្ញុំដឹងច្បាប់ស្តីពីកាស៊ីណូគឺបើកបម្រើសេវាសម្រាប់តែជនបរទេសប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងឡើយ ដូច្នេះការអនុញ្ញាត ឱ្យពលរដ្ឋខ្មែរចូលលេងគឺជារឿងខុសច្បាប់)។ ហើយបន​ល្បែងនៅខាងក្រោយកាស៊ីណូ(ហ្គោលស៊ីធី) គឺមាន​ជនជាតិ​ ខ្មែរ​ប្រមាណ​៧០​ភាគរយ​ចូលទៅលេង ក្នុងនោះក៏មានសមត្ថកិច្ចមួយចំនួនផងដែរ ចំណែក​៣០​ភាគរយ​ទៀត​ជា​ជនជាតិ​វៀតណាម។​

លោកបានបញ្ជាក់ថា កាស៊ីណូ(ហ្គោលស៊ីធី)មួយនេះ គឺគេបើកជល់មាន់និងបាញ់អាប៉ោង ក្នុង១​សបា្ដហ៍ ៦ថ្ងៃ គឺលើកលេងតែថ្ងៃសៅរ៍ តែប៉ុណ្ណោះដែលគេមិនលេង ហើយការភ្នាល់គ្នានោះវិញ គឺ១គូៗ ដាក់លុយរហូតដល់រាប់ពាន់ ឬ រាប់​ម៉ឺន​ដុល្លារក៏មាន ​ ។ប្រភពបានបន្តថា នេះសង្វៀនបញ្ជល់មាន់ វាស្ថិតនៅក្នុងបរិវេណកាស៊ីណូ តែបើបញ្ជល់លួចលាក់នៅតាមបណ្តាលស្រុក ឬក្នុងព្រៃតាមភូមិវិញនោះ គឺសមត្ថកិច្ចតែងតែចុះទៅពទ្ធ័ចាប់ ធ្វើឱ្យអ្នកញៀននិងល្បែងទាំងនោះរត់បាទជើងសព្រាត។

សេចក្តីរាយការបានឱ្យដឹងថា ​សង្វៀនជល់មាន់ និងបាញ់អាប៉ោង នៅខាងក្រោយទីតាំងកាស៊ីណូ(ហ្គោលស៊ីធី)មួយនេះ ​គឺថៅកែកាស៊ីណូ ​បាន​ជួល​ទៅ​ឱ្យ មនុស្ស២នាក់ ដោយម្នាក់ជាមន្ត្រីអាវុធហត្ថជាន់ខ្ពស់ នៅខេត្តក្រចេះ និងម្នាក់ទៀតជាមន្ត្រីនគរបាលនៅក្នុងស្នងការរដ្ឋាននគរបាលខេត្តក្រចេះ ដោយក្នុង១ខែ (២ពាន់៥រយដុល្លារ) សំរាប់បើកជល់មាន់និងបាញ់អាប៉ោង ដោយជ្រកក្រោមស្លាកកាស៊ីណូនេះ។ ​

ពាក់ពន្ធនិងករណីខាងលើនេះ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស្នួល លោក គង់ គឹមនី បានឱ្យដឹងថា លោកមិនទាន់បានទទួលព័ត៍មាននេះនោះឡើយទេ ណាមួយពេលនេះលោកកំពង់ប្រជុំ ។

លោកបញ្ជាក់ថា ពេលលោកត្រឡប់មកពីប្រជុំវិញ លោកនិងចុះទៅពិនិត្យនៅកាស៊ីណូនោះហើយ ថាវាយ៉ាងម៉ិច ណាមួយកាស៊ីណូគឺមិនអនុញ្ញាត្តិឱ្យពលរដ្ឋខ្មែរចូលលេងនោះទេ៕ កោះទ្រុង

j2

...

j1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print