ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអមដំណើរនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការបច្ចេកទេសជំនាន់ទី៥ ជំនាន់ទី៦ បើកបរ និងជួសជុលរថយន្តជំនាន់ទី១០ ជំនាន់ទី១១, នាយទាហានបច្ចេកទេស ថ្នាក់មធ្យមជំនាន់ទី១ ជំនាន់ទី២ និងនាយទាហានបច្ចេកទេសថ្នាក់បឋមជំនាន់ទី៦ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិកាឡេអន្ទិល ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នៅក្នុងពិធិបិទវគ្គនាយទាហានជាច្រើនវគ្គនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ អាជ្ញាធរខេត្តកំពង់ស្ពឺ និងនាយទាហាន នាយទាហានរង ជាច្រើននាក់ទៀត ៕ សុខ ខេមរ៉ា