បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបខឹង​ជេរ​ដៀមដាម និង​ស្តោះ​ទឹកមាត់​ដាក់​មុខ​វាយ​មួយ​ដៃ​បែក​ក្តោងច្រមុះ​ហូរ​ឈាម​

ចែករំលែក៖

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ជា​អ្នក​រត់​ម៉ូតូឌុប ទើបតែ​មក​ពី​ផឹកស៊ី​ស្រវឹងហើយ​ជេរ​ដៀមដាម និង​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទៀត ​​បុរស​ម្នាក់ទៀតជា​អ្នក​រត់​ម៉ូតូឌុប​ដូច​គ្នា​ដោយ​ទប់​កំហឹង​ជា​យូរណាស់​មក​ហើយ​នោះបានវាយ​មួយ​ដៃ​បែក​ក្តោងច្រមុះ​ហូរ​ឈាម​ស្រោច​ខ្លួន ​។

image3

ហេតុការណ៍​នេះ ធ្វើឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៤០នាទី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ២០១៥ ស្ថិត​នៅ​ខាង​មុខ​ភោជ​នីយ​ដ្ឋាន​ទន្លេបាសាក់​២ តាមបណ្ដោយផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមប្រភព​ពត័មានពី បុរស​រង​គ្រោះមាន​ឈ្មោះ​សុខ ពន្លក អាយុ​៤០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ចោម​ចៅ ។ ចំណែក​បុរស​ដៃដល់​ឈ្មោះ​ផៃ គឹ​ម​ហួ​ន អាយុ​៣៣​ឆ្នាំ ជា​អ្នក់​ម៉ូតូឌុប​ដូច​គ្នា ។

ប្រភពបន្តបានឱ្យដឹងថាមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជន​ដៃដល់​​ឈរនៅ​ចាំ​ដឹក​ម៉ូយ​នៅ​កន្លែង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​បុរស​រង​គ្រោះ បាន​ជិះ​ម៉ូតូ​មក​ដល់ ។ ហើយ​បាន​ឈប់​ម៉ូតូ​រួច​ហើយ ក៏​បាន​ដើរ​សំដៅ និង​ធ្វើការ​ស្រែក​ជេរ​ដៀមដាម​ដាក់ មិនតែ​ប៉ុណ្ណោះ ថែម​ទាំង​ស្តោះ​ទឹកមាត់​ដាក់​មុខ​បុរស​រូប​នោះទៀត ដោយ​ទប់​កំហឹង​មិន​បាន​រូបគេ ក៏​បាន​ស្ទុះ​ទៅ​វាយ​មួយ​ដៃ​ចំ​កណ្តាល​មុខ​បណ្តាល​ឱ្យ​បែក​ក្តោងច្រមុះ​ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្តង ។

ក្រោយកើតហេតុបុរសទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាកធ្វើការឃាត់ខ្លួនបញ្ចូនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីរងចាំការដោះស្រាយ៕

image2

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print