ឃាត់ខ្លួនជនសង្សយលួចម៉ូតូម្នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់​ដែលសង្ស័យជាអ្នកលួចម៉ូតូ​ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទាំងព្រឹក ខណៈជនសង្ស័យរួបនេះ ចូលទៅក្នុងដីឡូត៍ផ្ទះជនរងគ្រោះ ហើយយកកូនសោទៅកាច់យកម៉ូតូ ត្រូវបានម្ចាស់ឃើញចាប់ខ្លួនតែម្តង ។

ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៧៤២ ផ្លូវលេខ៦២ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានស្គាល់ឈ្មោះ ឡា សុខឡេង ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិ-ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ចំណែកជនរងគ្រោះ អ៊ឹង ថង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានទុកម៉ូតូ២ទៅ៣គ្រឿងនៅក្នុងដីឡូត៍របស់ខ្លួន ហើយបម្រុងចូលទៅមុជទឹក ស្រាប់តែក្រឡេកមើលកាមរ៉ាសុវត្ថិភាព ឃើញជនសង្ស័យកំពុងដើរអង្រួនក្បាលម៉ូតូ ក៏រង់ចាំមើលបន្ត ។ មួយសន្ទុះក្រោយមក ជនសង្ស័យខាងលើនេះក៏បានលូកដៃ យកសោចេញពីក្នុងហោប៉ៅ ទៅចាក់កាច់កម៉ូតូ ក៏ត្រូវម្ចាស់ចាប់ខ្លួនតែម្តង ៕

6de06355-dda1-4082-a7cc-f8fb438bce9c

4200e45f-568d-4805-a9e0-1e098e31ac0b

ដោយ៖ អារុណរះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print