កិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់សាលាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៦ ជាមួយមន្រ្តីថ្នាក់ក្រោម ដើម្បីពង្រឹងសន្តិសុខ តាមមូលដ្ឋាន នាពេលនេះ បានធ្វើឡើង នៅក្នុងភោជនីយដ្ឋាន ពិភពថ្មី នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ជា ជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សា ខណ្ឌដូនពេញ និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមទាំងចៅសង្កាត់ សមត្ថកិច្ច ជាច្រើននាក់ទៀត ។

កិច្ចប្រជុំនេះ គឺសិក្សារកឫសគល់នៃបញ្ហាក៏ដូចជាសុំយោបល់ពីមន្រ្តីថ្នាក់ក្រោម ក្នុងការចូលរួមទប់ស្កាត់បញ្ហាសន្តិសុខក៏ដូចជាបញ្ហាផ្សេងទៀតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីនាំមកនូវការអនុវត្ត និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានលើកឡើងពីរបាយការណ៍ផ្សេងៗ ដែលក្នុងនោះមានដូចជា ការគ្រប់គ្រងរដ្ឋបាល នៅខណ្ឌដូនពេញ ការការពារសន្តិសុខ របៀបរៀបរយកសាធារណៈ និងចរាចរ, ការអភិវឌ្ឍមូលដ្ឋាន ការងារសុខាភិបាល រួមទាំងព័ត៌មានជាច្រើនទៀត ។ ទន្ទឹមនឹងនោះ លោកក៏បានលើក នូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលធ្វើឱ្យរាំងស្ទះ ដល់ការអភិវឌ្ឍ និងសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ ក្នុងនោះមានទាំង ការតវ៉ានានា បទល្មើសផ្សេងៗបន្តកើតមាន បញ្ហាសណ្តាប់ធ្នាប់ ជាដើម ។

លោកបានស្នើឱ្យមន្រ្តីមានសមត្ថកិច្ចទាំងអស់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ធ្វើយ៉ាងណា ខិតខំ បំពេញ ការងាររបស់ខ្លួនឱ្យបានល្អ ដើម្បីចូលរួមអភិវឌ្ឍ និងថែរក្សាសន្តិសុខឱ្យបានខ្ជាប់ខ្ជួន ។

ដោយឡែកប្រជាពលរដ្ឋដែលចូលរួមវេទិកាពិគ្រោះយោបល់នេះ ក៏បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលអាជ្ញាធរមិនទាន់ធ្វើបានល្អ ដូចជាៈ តាមភោជនីដ្ឋានធំៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលយកចំណីផ្លូវមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួនដោយចតរថយន្តគ្មានសណ្ដាប់ធ្នាប់លើចញ្ចើមផ្លូវបង្កឲ្យមានការកកស្ទះចរាចរ សំណងគ្មានច្បាប់ដែលកំពុងតែសាងសងខ្ពស់ៗ និងបង្គលភ្លើងបំភ្លឺផ្លូវមួយចំនួនបានដាច់ដោយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន តំបន់អាណាធិបតិតាមប្លុកដឿងហែមនៅតែមានសេសសល់ក្រុមចែកចាយគ្រឿងញៀន មួយចំនួនផងដែរ ។

ជាមួយគ្នានេះ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ បញ្ចេញមតិយោបល់ ដើម្បីចូលរួមកែលម្អ រាល់ចំណុចខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ទាំងអស់គ្នា ៕

8d09c295-b98d-4dc8-855a-e1da662ea93f

fd66d07a-3114-409c-9a92-12d064c1afd5

2b9ff63f-aa82-4aa6-8aea-1c761676fbf3

3a327755-435e-4cbb-a2f3-0d3a7bc5efe2

eca38c8c-29c6-411d-849e-541e2b2776ca

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print