លួចសហាយស្មន់កណ្តាលវាលស្រែប្តីគេទាន់វាយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ឃាតកម្មដ៏សាហាយ មួយផ្តើមចេញពីបុរសម្នាក់តាមទាន់ប្រពន្ធកំពុងតែ រួមរ័ក សហាយស្មន់នៅកណ្តាលវាលស្រែ ហើយទ្រាំមិនបានក៏វាយសំពងទៅលើបុរសជាសហាយនៅសល់តែដង្ហើមចង្រិតតែបានស្លាប់តាមផ្លូវពេលក្រុមគ្រួសារបញ្ជួនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីឃាតកម្មនេះបានកើតឡើងនៅភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ហើយក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយជ្រុំបានឲ្យដឹងថា ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះងួន សាខន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ។រីឯជនរងគ្រោះនិងលួចសហាយស្មន់ប្រពន្ធជនដៃដល់ឈ្មោះ ម៉ូវ ខេង អាយុ៥៣ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា ការដែលឈានទៅដល់ការសម្លាប់មនុស្សនេះដោយសារតែជនរងគ្រោះលួចមានសហាយ ស្មន់ជាមួយប្រពន្ធជនសង្ស័យជាយូរថ្ងៃខែមកហើយ ។ នៅ យប់កើតហេតុជនសង្ស័យ តាមទាន់ជនរងគ្រោះកំពុងតែរួមភេទជាមួយប្រពន្ធរបស់ខ្លូននៅវាលស្រែ ដោយទប់កំហឹងពុះកញ្ជ្រោលមិនបានក៏វាយទៅលើបុរសជាសហាយនិង ចាប់ក្បាលបោកទៅនឹងដីហើយជាន់កថែមទៀតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងភូមិ នាំគ្នាលើកជនរងគ្រោះដាក់រថយន្តយកទៅសង្គ្រោះបន្ទាន់តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលស្រុក ស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

1-41

2-40

3-36

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print