កាលពី សម្តេចតេជោ និងសម្តេចកិត្តិ នៅជាយុវវ័យ គឺគ្មានស្គាល់អ្វីក្រៅពីសង្រ្គាម ការរត់លូន ទឹកភ្នែក និងការនិរាស្រ្តព្រាត់ប្រាស់

ចែករំលែក៖

ភ្នំពេញៈ​ មោទនភាពចំពោះប្រទេសជាតិយើងណាស់​ ដែលមានថ្នាក់ដឹកនាំប្រកបគតិបណ្ឌិត​ ជាក់ស្តែងកាលពី សម្តេចតេជោ និងសម្តេចកិត្តិ នៅជាយុវវ័យ គឺគ្មានស្គាល់អ្វីក្រៅពីសង្រ្គាម ការរត់លូន ទឹកភ្នែក និងការនិរាស្រ្តព្រាត់ប្រាស់។ សង្រ្គាមគឺបំផ្លាញប្រទេសជាតិ និងអនាគតមនុស្សគ្រប់រូបមិនថាតែនៅកម្ពុជាទេ ជាក់ស្តែងនៅពេលនេះសង្រ្គាមដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាកំពុងបំផ្លាញប្រទេសជាតិ និងអាយុជីវិតយុវជន និងកុមារយ៉ាងច្រើនគួរអោយតក់ស្លុតបំផុត។

យុវជនយុវនារីខ្មែរជំនាន់នេះគឺមានសំណាង និងមានឱកាសច្រើណាស់ក្នុងការកសាងអនាគតរបស់ខ្លួន ដោយគ្មានការភ័យខ្លាច រត់លូន។ គ្រប់នូវអ្វីៗដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិបានខិតខំប្រឹងប្រែងពុះពារបូជាធ្វើមកទល់ពេលនេះគឺដើម្បីអនាគតរបស់យុវជនយុវតីខ្មែរ។

គ្មានការផ្លាស់ប្តូរអ្វីដែលប្រសើរជាងការផ្លាស់ប្តូរពីសង្រ្គាមមកសន្តិភាព ពីវិនាសហិនហោចមករីកចម្រើន និងពីគ្មានឱកាសមកមានឱកាសដូចសម័យតេជោឡើយ។ យុវជនរួមគ្នាថែរក្សាសន្តិភាពដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនខ្លាំងឡើង។

តេជោសន្តិភាព គឺជាទីទុកចិត្តរបស់កម្ពុជា និងជាឪពុកម្តាយ ដ៏ល្អប្រកបដោយព្រហ្មវិហារធម៌សម្រាប់អនាគត់រុងរឿងរបស់យុវជនគ្រប់រូប៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print