អធិការរងខណ្ឌមានជ័យដឹកនាំបង្រ្កាបមេក្លោងគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យដឹកនាំដោយលោក ហួរ ម៉េងវ៉ាង ចុះល្បាតក្នុងមូលដ្ឋានបានឃាត់បុរសម្នាក់នឹងថ្នាំញៀនមួយកញ្ចប់ធំ កាលពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៦ វេលាម៉ោង០១ម៉ោ៣០នាទីរំលងអាធ្រាត្រ ​នៅចំណុចមុខហាង​សាំង​សូគី​ម៉ិច ផ្លូវមុនី្នរ៉េត ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​ល្បាតនគរបាល​ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​​ បានឃាត់ខ្លួនជនសង្ស័យ​០១នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​​ធាតុ​ញៀន ។

ជនសង្ស័យដែលឃាត់បនមានឈ្មោះ ស៊ុន ប្រុស ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់​នៅផ្ទះគ្មានលេខ ផ្លូវ​លំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

លោក ហួរ​ ម៉េងវ៉ាងបានប្រាប់អោយដឹងថា ខណៈពេលដែលកម្លាំងល្បាតយើងប្រទះ​ឃើញជនសង្ស័យ​ជិះម៉ូតូតាមផ្លូវក៏មានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀនក្រាមពណ៍សថ្លាចំនួន០១កញ្ចប់ថង់ធំ ក៏ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យតែម្តង​ ។ ក្រោយពីរសួនាំរួចនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ ចុះទៅឆែកឆេនៅបន្ទប់ជួលមានថ្នាំមួយចំនួនទៀត ក្នុងនោះ​យើង​បា​ន​ដកហូតវត្ថុតាងមាន ៖ក្រាមពណ៍សថ្លា​​ចំនួន០៥កញ្ចប់ថង់ធំ នឹងថ្នាំWY ពណ៍ផ្កាឈួកចំនួន៣១០គ្រាប់ថ្នាំ WYចំនួន៤គ្រាប់ទៀត និង ម៉ូតូ០១គ្រឿងម៉ាកអ៊ិចអ៊ែ ពណ៍ខ្មៅ ។​

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងប៉ុស្តិស្ទឹងមានជ័យកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាខណ្ឌមានជ័យដេីម្បីចាត់ការតាមនីតិវិធី៕​

image

image

image

image

image

image

66203c31-8a02-4fa1-87b4-15d5d2a2fa9f

image

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print