បែកធ្លាយឧកញ៉ានង សាវុធ ជាអ្នករត់ការលក់ដីអង្គភាពស្ពានថ្នល់នៃមន្ទីរសារធារណៈការខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ អាចជាវប្បធម៌របស់អ្នកមានអំណាចដែលប្រកបមុខរបរចុះដើមតិចតួចចំណេញមកវិញកប់ពពកដោយសារតែមុខជំនួញលក់ឬដោះដូរទីតាំងអចលនទ្រព្យសម្បត្តិរដ្ឋ។ ជាក់ស្តែងផ្ទៃដីប្រមាណ១.៥ហិកតា របស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលត្រូវបានឧកញ៉ានង សាវុធ ជាអ្នករត់ការដោះដូរទីតាំងខាងលើរួចលក់បន្តទៅអោយមេឈ្មួញចំណេញប្រាក់កប់ពពក។

សូមញ្ជាក់ថា ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ២១០ ទល់មុខឈាងខាងត្បូងសាលាហេងតុង ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ បើនិយាយឲ្យចំដីនេះស្ថិតនៅក្នុងក្រុងតាខ្មៅមានតម្លៃថ្លៃខ្លាំងណាស់ ហើយត្រូវបានគេលក់ប្តូរទៅដីបឹងឆ្ងាយដាច់ស្រយ៉ាលវិញ ស្ថិតនៅខាងត្បូងផ្លូវចូលទៅវត្តក្របៅ ក្នុងដែនរដ្ឋបាលស្រុកស្អាង ។ ដីនេះវាមានតម្លៃថោក បើប្រៀបធៀបទៅវាខុសគ្នាដូចមេឃហើយនឹងដីជាហេតុធ្វើអោយមហាជនសង្ស័យថាជាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដូច្នេះហើយគួតែរដ្ឋមន្ត្រីឡើងថ្មីចុះអង្កេតមើលផង។

ពាក់ព័ន្ធនឹងព័ត៌មានលេចឮថា ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរនេះដែរអ្នកយកព័ត៌មានយើងបានទំនាក់ទំនងសុំការបំភ្លឺពីលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលលោកបានឆ្លើយតបថា ទីតាំងអង្គភាពខាងលើនេះលោកឧកញ៉ានង សាវុធ ជាអ្នករត់ការផ្លាស់ប្តូរ ហើយការរត់ការដោះដូរនេះគេធ្វើឡើងតាំងពីសម័យលោក មាស សឿន អតតីប្រធានមន្ទីរ និងមានការសម្រេចពីថ្នាក់លើ។នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះអ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោកឧកញ៉ានង សាវុធ បានទេដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង ៕

IMG_3557

IMG_3556 (1)

IMG_3561

ដោយ៖ ជឺ តុងឡេង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print