ភ្នំពេញ ៖ បុរសកម្មករសំណង់ម្នាក់ ស្រវឹងស្រាជោកជាំបានទៅរករឿងឌឺដងដាក់ កម្មករដូចគ្នារហូតឈានដល់ការប្រេីហឹង្សាវាយវាយបុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី ១១ខែកុម្ភៈឆ្នាំ២០២៣ នៅរោងកម្មករមួយកន្លែង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះខៃ សាវី ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះឈិន ឈាង ភេទប្រុសអាយុ៥៣ឆ្នាំស្នាក់នៅកន្លែងកេីតហេតុខាងលេី។
ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះប៉ក់ វ៉ាន់ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនដៃដល់បានផឹកស្រា២នាក់នៅរោងស្នាក់នៅរបស់ខ្លួនខណៈស្រវឹង ក៏បានដើរទៅរករឿងឌឺដង ជនរងគ្រោះកម្មកដូចគ្នាកំពុងអង្គុយផឹកនៅរោងរបស់ខ្លួនចំនួន៣នាក់ ដែលស្នាក់នៅកន្លែងជិតគ្នា ភ្លាមនោះជនរងគ្រោះបានប្រាប់ឲ្យជនដៃដល់ទៅដេកទៅព្រោះស្រវឹងហេីយ។
ប្រភពដដែលបានបន្តថា ពេលនោះស្រាប់តែជនដៃដល់យកកំប៉ុងស្រាបៀរគុបទៅជនរងគ្រោះតែមិនត្រូវ បន្ទាប់មកជនដៃដល់ក៏ស្ទុះទៅវាយបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសបែកមាត់និងជាំភ្នែកចំណែកម្នាក់ទៀតរងរបួសបែកមាត់។
បន្ទាប់មកក្រុមកម្មករដូចគ្នាក៏បានជួយឃាត់នឹងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកំពុងសួរនាំ ចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ