បុរសម្នាក់ស្រវឹងស្រាទៅវាយបុរសពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖​ បុរសកម្មករសំណង់ម្នាក់ ស្រវឹងស្រាជោកជាំបានទៅរករឿងឌឺដងដាក់ កម្មករដូចគ្នារហូតឈានដល់ការប្រេីហឹង្សាវាយវាយបុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី ១១ខែកុម្ភៈឆ្នាំ២០២៣ នៅរោងកម្មករមួយកន្លែង​ ភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះខៃ​ សាវី​ ភេទប្រុសអាយុ៤២ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅរោងកម្មករភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះឈិន​ ឈាង​ ភេទប្រុសអាយុ៥៣ឆ្នាំស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះប៉ក់ វ៉ាន់ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅកើតហេតុ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនដៃដល់បានផឹកស្រា២នាក់នៅរោងស្នាក់នៅរបស់ខ្លួនខណៈស្រវឹង​  ក៏បានដើរទៅរករឿងឌឺដង ជនរងគ្រោះកម្មកដូចគ្នាកំពុងអង្គុយផឹកនៅរោងរបស់ខ្លួនចំនួន៣នាក់​ ដែលស្នាក់នៅកន្លែងជិតគ្នា​  ភ្លាមនោះជនរងគ្រោះបានប្រាប់ឲ្យជនដៃដល់ទៅដេកទៅព្រោះស្រវឹងហេីយ។ 

ប្រភពដដែលបានបន្តថា​ ពេលនោះស្រាប់តែជនដៃដល់យកកំប៉ុងស្រាបៀរគុបទៅជនរងគ្រោះតែមិនត្រូវ​ បន្ទាប់មកជនដៃដល់ក៏ស្ទុះទៅវាយបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសបែកមាត់និងជាំភ្នែកចំណែកម្នាក់ទៀតរងរបួសបែកមាត់។ 

បន្ទាប់មកក្រុមកម្មករដូចគ្នាក៏បានជួយឃាត់នឹងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។ 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកំពុងសួរនាំ ចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print