សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការគ្រប់គ្រងថវិកាជាតិ,ទុកពេល៧២ម៉ោងឱ្យVOD សុំទោសបើមិនដូច្នោះត្រូវប្ដឹង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣បានប្រកាសទុកពេល ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយ​ទៅប្រទេសតួកគី ជំនួសសម្តេច។ សម្តេចតេជោ បានប្រកាសឱ្យមេធាវីរាជរដ្ឋាភិបាល ត្រៀមរៀបចំពាក្យប្តឹងទៅកាន់តុលាការ ក្នុងករណី VOD មិនព្រមសូម ទោសតាមវេលាកំណត់។

សម្តេចតេជោយល់ឃើញថា ការផ្សាយរបស់វិទ្យុVOD នេះ មិនត្រឹមតែជារឿងរបស់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រង​ថវិកាជាតិ​។

នៅលើបណ្ដាញ facebook ផ្លូវការសម្ដេចតេជោបានបញ្ជាក់ថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹមតែលើ ហ៊ុននម៉ាណែតប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាល ទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែក នូវរបៀបគ្រប់គ្រងថវិកា និយាយជារួមនិងនិយាយដោយ ឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។

សម្ដេចតេជោបានសរសេរថា “ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិ

បញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជា ការកំពូល”។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជា

នាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូក លាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។

សម្ដេចបានលើកយកករណីនៃការផ្ដល់ជំនួយជូនប្រទេសទួរគីនោះថា សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹក ថ្ងៃ8កុម្ភៈ ម៉ោង6.56នាទី។ បញ្ជាខ្ញុំឲ្យប្រកាស10 ម៉ឺនដុល្លារ ម៉ោង 7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន

ឯកឧត្តមអូន ពន្ធមុនីរ័ត្នដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។

សម្ដេចបានលើកជាសំណួរថា តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈ ពេល 72ម៉ោងដោយសុំទោស រាជរដ្ឋាភិបាលផង និងសុំទោសហ៊ុនម៉ាណែតផង។

សម្ដេចបានស្នើឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VODព្រមជាមួយគ្នាឯកឧត្តមគី តិចប្រធាន មេធាវី រាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។

សម្ដេចបានសង្កត់ធ្ងន់ថា យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្តិបរទេសឬសង្គមសុីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។

សម្ដេចតេជោបន្ថែមថា ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យ ដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ

...

14 មករា 2023 កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print