រោងចក្រ ក្លូប័លអាប៉ារ៉ែល ក្ស័យធនគ្មានដំណោះស្រាយត្រូវកម្មករមកប្រមូលផ្តុំគ្នាធ្វើកូដកម្មករបន្តនៅមុខរោងចក្រសាខា GST

ចែករំលែក៖

ភ្នំពេញ ៖ កម្មកររោងចក្រ ក្លូប័ល អាប៉ារ៉ែល ទូទាំងរោងចក្រសរុប ២០៩០នាក់ បន្ទាប់ពីក្រុមហ៊ុនប្រកាសក្ស័យធន់ រំសាយកម្មករតែពុំបានទូទាត់ប្រាក់អតីតភាព ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ទើបកម្មករនាំគ្នាផ្ទុះកូដកម្មទាមទារអស់រយៈពេលជាច្រើនថ្ងៃមកហើយ ទោះជាកម្មករព្យាយាម ដង្ហែរក្បួនទៅសុំការអន្តរាគមន៍ដល់ក្រសួងការងារ ចំនួន៣ដងរួចមកហើយ នៅតែមិនមានដំណោះស្រាយរហូតមកដល់ព្រឹកថ្ងៃទី១០ ខែមិថុនា នេះ កម្មករចំនួនជាង ៣០០នាក់មកប្រមូលផ្តុំបន្តធ្វើកូតកម្មនៅមុខរោងចក្រយុីហោ GST  ជាសាខារបស់រោងចក្រ ក្លូប័ល អាប៉ារ៉ែល ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមកម្មករបានឲ្យដឹងថា ក្រោយពីក្រុមហ៊ុន ក្លូប័ល អាប៉ារ៉ែល ប្រកាសក្ស័យធន់រំសាយកម្មករដោយគ្មានលក្ខខណ្ឌ ទើបកម្មករមិនសុខចិត្តផ្ទុះកូដកម្មទាមទាលក្ខខណ្ឌការងារនិងចូលរួមពីសហព័ន្ធសហជីពចំនួន២ គឺទី១-សហជីពអំណាចយុវជនកម្ពុជា និងទី២-សហជីពពលកម្មកម្ពុជាដើម្បីទាមទារលក្ខខណ្ឌចំំនួន៤ចំណុចគឺទី១-សូមឲ្យក្រុមហ៊ុនទូទាត់លុយអតីតភាពរបស់កម្មករដែលលើសពី២ឆ្នាំឡើងទៅ ។ ទី២-កម្មករដែលមានឈ្មោះត្រូវក្រុមហ៊ុនបញ្ឈប់ក្នុងខែមិថុនា ឆ្នាំ២០១៦ មានចំនួន ៦៣៥នាក់និងកម្មករដែលមានកិច្ចសន្យាសូមឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ។ ទី៣-សម្រាប់កម្មការនីមានផ្ទៃពោះ និងមានកិច្ចសន្យាគ្រប់១ឆ្នាំ សូមឲ្យក្រុមហ៊ុនទូទាត់គិត៥០ភាគរយជូនដល់ពួកគាត់ និងទី៤-ក្នុងករណីក្រុមហ៊ុនគ្មានលទ្ធភាពទូទាត់ប្រាក់បំណាច់ផ្សេងៗជូនកម្មករដូចក្មុងលក្ខខណ្ឌទាមទានោះសូមឲ្យក្រុមហ៊ុនកុងត្រាការងាររយៈពេល៦ខែជូនកម្មករទាំងអស់គ្នាជាធម្មតាមិនត្រូវបញ្ឈប់កម្មករឡើយ ។

កម្មករបានបន្តទៀតថា គោលជំហររបស់ពួកគាត់ទាមទាររហូតដល់មានដំណោះស្រាយណាមួយសមស្របដែល កម្មករអាចទទួលយកបាន ៕

image1

image2

image3

image4

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print