ទុកម៉ូតូក្នុងបន្ទប់ហើយទៅគេងបន្ទប់ផ្សេងត្រូវជនសង្ស័យមួយក្រុមលួចគាស់ទ្វារបន្ទប់យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានទុកម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១០ មួយគ្រឿងនៅក្នុងបន្ទប់ហើយបានទៅគេងបន្ទប់មិត្តភ័ក្តិត្រូវជនសង្ស័យមួយក្រុមលួចគាស់បន្ទប់លួចយកម៉ូតូទៅបាត់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះជួលភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ  ខណ្ឌពោធិ៍​សែន​ជ័យ​ លុះព្រឹកឡើងវេលាម៉ោង១១និង៣០នាទីថ្ងៃដដែលនេះទើបមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ​ឲ្យជួយអន្តរាគមន៍។

ជនរងគ្រោះ ឈ្មោះ មួង ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុមានស្រុកកំណើតភូមិដើមច្រេស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ហើយម៉ូតូដែលជនសង្ស័យលួចម៉ាកសេ១២៥ សេរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-6465 ។

បើតាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុម៉ូតូទុកនៅក្នុងបន្ទប់ដូចសព្វមួយដងជាមួយម៉ូតូអ្នកស្នាក់នៅបន្ទប់ផ្សេងៗទៀតរួចក៏ចូលសម្រាកទៅ លុះដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ ខែមិថុនា ម្ចាស់ផ្ទះជួលឮសំលេងទើបមានការសង្ស័យបានចេញមកមើល ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពអូសម៉ូតូចេញផុតបាត់ទៅហើយបានត្រឹមស្រែកឆោឡោផ្អើលអ្នកស្នាក់នៅក្បែរខាងចេញមកមើលឈូឆរ ចំណែកម៉ូតូត្រូវបានជនសង្ស័យជិះរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

ក្រោយពីដឹងថា ម៉ូតូត្រូវបានជនសង្ស័យលួចយកទៅបាត់ហើយ ទើបនៅវេលាម៉ោង១១និង៣០នាទីថ្ងៃដដែលទំនេរ ចេញពីរៀនក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយស្រាវជ្រាវកំណត់មុខសញ្ញា៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print