ភ្នំពេញ ៖ យុវជនម្នាក់ត្រូវប្រជាពរដ្ឋចាប់វាយស្ទើរស្លាប់ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីរូបគេបានជីះម៉ូតូ១គ្រឿងទៅប៉ុនប៉ងលួចទ្រព្យសម្បត្តិគេមិនបានសម្រច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៦៩ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័ខាងលើឈ្មោះ កប សម្ភោះ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកដើមបណ្តឹងឈ្មោះ កែវ លីនដា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះកើតហេតុខាងលើ។
ប្រភពពីដើមបណ្តឹងបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងតែហូបបាយនៅលើផ្ទះជាន់ទី១ យ៉ខាងមុខពេលហូបរួចគាត់ក៏ចូលទៅបន្ទប់ទឹកលាងដៃរួចចេញមកវិញស្រាប់តែឃើញជនសង្ស័យខាងលើឈរហេលហាលនៅយ៉មុខបន្ទប់ក៏ស្រែកឆោឡោថា ចោរៗភ្លាមនោះជនសង្ស័យបានលោតចុះមកក្រោមហើយប្រជាពលរដ្ឋនៅជិតខាងដេញចាប់បានវាយស្ទើរស្លាប់ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លា។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យនេះវត្ថុតាងបន្សល់ទុកមានម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-2957 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តុង សីហា