នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ថែទាំកម្ពុជា-ជប៉ុន គ្មានសិទ្ធិនាំពលករទៅ ប្រទេសជប៉ុនទេ

ចែករំលែក៖

ភ្នំពេញ ៖ មានជនរងគ្រោះជាច្រើននាក់ ជាពិសេសនៅតាមបណ្តាខេត្ត ចាញ់បោក នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ថែទាំកម្ពុជា-ជប៉ុន យ៉ាងតិចក្នុងម្នាក់ចាប់ ពី៤០០០ដុល្លារឡើងទៅ តាមរយៈល្បិច ឆបោកអះអាងថា ខ្លួនមានសិទ្ធិនាំពលករ ទៅធ្វើការនៅប្រទេសជប៉ុន ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់នគរវត្តឲ្យដឹងថា មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុននេះ មិន មានការចុះបញ្ជីនៅក្នុងក្រសួងការងារដើម្បី ជ្រើសរើស និងបញ្ជូនសិក្ខាកាមទៅធ្វើការ នៅឯប្រទេសជប៉ុននោះទេ ។ បញ្ហានេះ ជនរងគ្រោះអាចនឹងមានជម្រើស២ គឺសាមី ជនរងគ្រោះអាចមានសិទ្ធិដាក់ពាក្យប្តឹងទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ពីបទឆបោក និងជម្រើសមួយទៀត ជនរងគ្រោះអាច ដាក់ពាក្យប្តឹងមកនាយកដ្ឋានមុខរបរ និង អត្តពលកម្មនៃក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីឲ្យក្រសួងចុះទៅធ្វើការងារ សហការជាមួយអាជ្ញាធរសមត្ថកិច្ចដែនដី ។

គួររឭកថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះជាច្រើននាក់មក កាន់ស្នាក់ការព័ត៌មាននគរវត្ត ដោយចោទ ប្រកាន់ថា លោក សំ ប្រសិទ្ធ នាយកមជ្ឈ មណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា -ជប៉ុន យកលុយពីពួកគាត់ ក្នុងម្នាក់៤០០០ ទៅ៤៧០០ដុល្លារ ដើម្បីបានការងារធ្វើនៅ ប្រទេសជប៉ុន ។ ប៉ុន្តែមកទល់ពេលនេះជាង ៦ខែ មិនមានលទ្ធផល ហើយខាងក្រុមហ៊ុនចេះតែសន្យាលើកពីថ្ងៃនេះទៅថ្ងៃនោះសុទ្ធ តែជាគំនិតទុច្ចរិតឆបោកទាំងស្រុង ។

ក្នុងករណីនេះ នគរវត្តមិនអាចទាក់ទង បានទេនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញថែទាំកម្ពុជា-ជប៉ុន លោក សំ ប្រសិទ្ធ ដែលទីតាំងស្នាក់ការរបស់គាត់ កំពុងដំណើរ ការបោកដដែល ឋិតនៅ ផ្ទះលេខ៤៨០ ផ្លូវ លេខ២៣០ សង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដោយទូរស័ព្ទច្រើនតែមានអ្នក ផ្សេងលើក ។

ជនរងគ្រោះបានបញ្ជាក់ថា ពេលយក លុយ លោកសំ ប្រសិទ្ធ បានធ្វើកិច្ចសន្យា ប្រគល់-ទទួលប្រាក់ ដោយមានប្រថាប់ត្រា មេធាវី ប៉ុន្តែប្រើលល្បិចសមគំនិតក្នុងអំពើ ឆបោក ។ ក្នុងនោះប្រើរូបភាពធានារងការ ងារធ្វើនៅប្រទេសជប៉ុន ដោយគ្រាន់តែមក រៀនចំនួន៣ខែ ស្នាក់នៅដោយបុរីទំនីប ហូបចុកគ្រប់គ្រាន់ តែទីបំផុតការរៀនមិន ដឹងជារៀនមុខវិជ្ជាអ្វីពិតប្រាកដ ការស្នាក់ នៅវិញលោក សំ ប្រសិទ្ធ ជួលផ្ទះអ្នកជិត ខាង មួយបន្ទប់ដេកគ្នា២០នាក់យ៉ាងចង្អៀត តាន់តាប់ ហើយបញ្ហាហូបចុកគិតគូដោយ ខ្្លួនឯងទាំងស្រុង ។

អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគួរមាន វិធានការណ៍ចុះទៅពិនិត្យចំពោះទីតាំងដែលបាននិងកំពុងប្រព្រឹត្តអំពើឆបោកប្រជាពល រដ្ឋតាមរូបភាពយកមជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនថាមាន សិទ្ធិនាំពលករទៅធ្វើការនៅប្រទេសជប៉ុន នោះ ៕

image

image

image

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print