អធិការដ្ឋាននគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់យកដុំថ្មគប់កញ្ចក់រថយន្តទ្វារខាងក្រោយបណ្ដាលឲ្យបែកខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥:៣០នាទីល្ងាច កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទធ្វើឲ្យខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្តទ្វារខាង
ក្រោយរបស់ជនរងគ្រោះបណ្ដាលឲ្យបែកខូចខាត)។ឃាត់ខ្លួននៅចំណុចមុខ បណ្តោយផ្លូវលេខ២៦៥ កែងនិងផ្លូវលេខ១៣៨ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៦០៦ ក្រុមទី៣៨ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែ កុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៨និង៤៥នាទីព្រឹក ។

ជនសង្ស័យ ឈ្មោះ សេត សុវណ្ណារាជ ហៅ សេង ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ ។ វត្ថុតាងចាប់យកមាន ម៉ូតូ១ គ្រឿងម៉ាក Honda Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញJL-6466 មានលេខតួនិងម៉ាស៊ីន: 9089733 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះនៅថ្ងៃកើតហេតុ) ។

ជនរងគ្រោះ ឈ្មោះ គួន វ៉ាន់ថួន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ៦០៦ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សំភារ:ខូចខាតរបស់ជនរងគ្រោះមាន កញ្ចក់ទ្វាររថយន្តម៉ាក Rav4 ខាងឆ្វេងផ្នែកខាងក្រោយបែកកញ្ចក់ ត្រូវបានជនសង្ស័យឈ្មោះ សេត សុវណ្ណារាជ ហៅ សេង និងបក្សពួកគប់នៅថ្ងៃកើតហេតុ ។

សំរង់ស្នើសុំពិសោធន៍(Test Covid-19) លើជន សង្ស័យខាងលើជាលទ្ធផលNegative (អវិជ្ជមាន) ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែង រកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។

...

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាក សួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print