មនុស្សស្លាប់ និងរបួសធ្ងន់ស្រាល៩នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​យានយន្ត​ល្មើស​ចំនួន​ ២៤២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១២​ ខែកុម្ភៈ​ម្សិលមិញ​!

ចែករំលែក៖

​​ភ្នំពេញ​៖​ មនុស្ស ០២នាក់បានស្លាប់​ និង៧នាក់ទៀតបានរបួសធ្ងន់ស្រាល​​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​យានយន្ត​ល្មើស​ចំនួន​ ២៤២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​នៅ​ទូ​ទាំង​ប្រទេស​កាលពីថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ បង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក ក្នុងនោះ មនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៤នាក់ របួសស្រាល៣នាក់ ។

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​នេះយោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បាន​ឲ្យ​ដឹង​ថា​ចំនួន​គោលដៅ​សរុប​ ៩៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៥៦៨​គ្រឿង​ ម៉ូតូ​ ៣៨៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២៤២​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៨៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

...

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​ថា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print