ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈជនសង្ស័យចំនួន៣៨នាក់(ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់ រួមមាន៖ជួញដូរ ៨ករណី ឃាត់មនុស្ស ១៩នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់(ស្រី ០នាក់) និងប្រើប្រាស់ ៩ករណី ឃាត់មនុស្ស ១៨នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែកុម្ភៈ រួមមាន៖មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៣០,៤៤ក្រាម និង៨កញ្ចប់តូច។ កេតាមីន(Ke) ស្មេីនិង ៣៦៨,៤៨ក្រាម។ អុិចស្តាសុី(mdma) ស្មេីនិង ២២៩៧,១៩ក្រាម។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ០១អង្គភាពមានដូចខាងក្រោម៖
១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១០នាក់។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៣ / កំពត៖ ជួញដូរ ៣ករណី ឃាត់ ១៣នាក់ ចាប់យកIce ១៧,៧២ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។
៥ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៥០ក្រាមនិង៦កញ្ចប់តូច។
៦ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច។
៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ៣៦៨,៤៨ក្រាម និងMDMA ២២៩៧,១៩ក្រាម។
៨ / តាកែវ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,០៨ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ១អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច៕ ដោយ៖សហការី