កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ ​ ​កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យចំនួន​ ០៥នាក់​ដកហូតថ្នាំញៀនចំនួន​ ០២កញ្ចប់ និងម៉ូតូចំនួន២គ្រឿង កាលពីម៉ោងជិត១២យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច​តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១-ឈ្មោះ សំ រុំ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ងឿន វណ្ណី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិតំណាក់ត្រាច ឃុំតំណាក់ត្រាច ស្រុកបសេដ្ឋ ខេត្តកំពងស្ពឺ ទី៣-សឿង បូណា អាយុ២១ឆ្នាំ ទី៤-ឈ្មោះ សៅ រតនៈ អាយុ២០ឆ្នាំ ជន សង្ស័យទាំង២នាក់ស្នាក់​នៅភូមិកំពង់​ចម្លង ឃុំកំពង់ចម្លង និងទី៥-ឈ្មោះ ឡេង សុភាព អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិ២ ក្រុងកំពត ខេត្តកំពត។

លោក ឯក សេរីវុធ អធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានឲ្យដឹងថា
កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វា សហការនិងកម្លាំងនគរបាលខណ្ឌ ល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ៦
បានប្រទះឃើញជនត្រូវសង្ស័យ ៥នាក់ បើកម៉ូតូ២គ្រឿង ដោយកម្លាំង​សមត្ថកិច្ចយើងឃើញមានការសង្ស័យទើបឃាត់ និងឆែកឆេរកឃើញថ្នាំញៀនចំនួន២កញ្ចប់ សង្ស័យជាប្រភេទ​ម៉ាទឹកកករួមទាំងដកហូតមធ្យោបាយធ្វើដំណើរ របស់ជនទាំងនោះ មានម៉ូតូចំនួន២គ្រឿងផងដែរ នាំមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង​ ០៥នាក់​កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី​ ៕​

image3

image4

image1

image2

ដោយ៖  ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print