លោក ណុប ចំរើន ចុះត្រួតពិនិត្យរោងចក្រផលិតបារីដែលផ្ទុកកាកសំណល់វេចខ្ចប់គ្មានអនាម័យនៅព្រៃឆ្លាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលរងក្រុងសហការជាមួយមន្ត្រីបរិស្ថានខេត្តនគរបាលក្រុងមេបញ្ជាការកងរាជអាវុធហត្ថក្រុងប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មក្រុងនិងលោកចៅសង្កាត់ព្រៃឆ្លាក់បានចុះត្រួតពិនិត្យទីតាំងរោងចក្រផលិតបារីមួយកន្លែងយីហោ ​ អេឃ្វើ​ រ៉ាយអឺស​ ថីប៊ែខូ​ លីមីធីត។ ដែលផ្ទុកកាកសំណល់វេចខ្ចប់គ្មានអនាម័យព្រមទាំងដុតកាកសំណល់ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជពលរដ្ឋ។

ការចុះត្រួតពិនិត្យទីតាំងរោងចក្រផលិតបារីមួយកន្លែងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

លោក ណុប ចំរើន អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា រោងចក្របារីដែលចុះត្រួតពិនិត្យនេះជារបស់ក្រុមហ៊ុនយីហោ ​ អេឃ្វើ​ រ៉ាយអឺស​ ថីប៊ែខូ​ លីមីធីត។

លោកក៏បានបន្តទៀតថា ដោយក្រុមហ៊ុនបារីនេះគឺផលិតនាំចេញទៅក្រៅប្រទេសហើយដោយមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានទើបនៅថ្ងៃទី១០ នេះ លោកអភិបាលក្រុងស្វាយរៀងលោក យូប៊ុន្នី ដោយឲ្យរូបលោកនិងស្ថាប័ណ្ណដែលពាក់ព័ន្ធចុះមកត្រួតពិនិត្យក្នុងរោងចក្រនេះតែម្ដង។

បន្ទាប់ពីពិនិត្យរួចមកលោកក៏បានណែនាំឲ្យរោងចក្រអនុវត្តការងារមួយចំនួនដូចជា៖
-ត្រូវបញ្ឈប់ការដុតកាកសំណល់
-ត្រូវធ្វើរោងសម្រាប់ទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ
-ត្រូវវេចខ្ចប់កាកសំណល់តាមប្រភេទឲ្យបានត្រឹមត្រូវ
-ត្រូវសំអាតកាកសំណល់ក្នុងរោងចក្រឲ្យបានត្រឹមត្រូវមុនថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ មិនតែប៉ុណ្ណោះ
ត្រូវណែនាំកម្មករឲ្យពាក់ម៉ាស់ពេលកំពុងធ្វើការឲ្យបានគ្រប់ៗគ្នាជាប្រចាំនិងត្រូវស្វែងរកសេវាដែលមានអាញ្ញាប័ណ្ណដឹកកាកសំណល់ចេញផងដែរ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

ដោយ៖ យឹមសុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print