ប្រជាពលរដ្ឋជនជាតិដើមភាគតិចតបតយ៉ាងខ្លាំងទៅលើការអនុវត្តន៍ដិការសម្រេច

ចែករំលែក៖

ខេត្តរតនគីរី៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅភូមិសោមត្រក បានលើកគ្នាតបតប្រឆាំងនិងការដឹកនាំកម្លាំងដោយលោកចៅក្រមសាលាដំបូងខេត្តរតនគីរី ចុះអនុវត្តន៍ដិកាសម្រេចរបស់សាលាដំបូងខេត្ត ក្នុងការរក្សាការពារដីមានទំនាស់ពុំទាន់មានដំណោះស្រាយ។

លោក គង់ តាំងម៉េង តុលាការអនុវត្តន៍នៃសាលាដំបូងខេត្តរតនគីរីបានដឹកនាំកម្លាំងសមត្ថកិច្ចខេត្តសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចស្រុកអូរយ៉ាដាវចុះអនុវត្តន៍ដិកាសម្រេចរក្សាការពារដីទំហំ ២០០ម៉ែត្រគុណនឹង ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ តាមដិការសម្រេចរបស់សាលាដំបូងខេត្តមិនឲ្យភាគីណាមួយមកអាស្រ័យផលលើដីនេះដោយមិនទាន់មានដំណោះស្រាយណាមួយនោះ។ ក៏ប៉ុន្តែត្រូវប្រជាពលរដ្ឋតបតការអនុវត្តន៍ដិកានេះយ៉ាងខ្លាំង។

បើតាមសំដីប្រជាពលរដ្ឋថា ដីនេះជាដីសហគមន៍ភូមិរបស់ពួកគាត់ ត្រូវលោក នូ លី រំលោភយក។ ក៏ប៉ុន្តែពួកគាត់មិនមានអំណះអំណាងណាមួយឲ្យបានជាក់លាក់នោះទេ។

ចំណែកលោក នូ លី ដែលត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា រំលោភយកដីសហគមន៍ពួកគាត់នោះ បានបញ្ជាក់ថា ដីនេះគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៩៥ មកម្លេះតែគាត់មានលិខិតកាន់កាប់ចាប់ពីឆ្នាំ១៩៩៧ ហើយគាត់បានអាស្រ័យផលរហូតមក។ តែកាលពី២ឆ្នាំមុនត្រូវភ្លើងឆេះដើមកៅស៊ូ និងកាហ្វេអស់ទៅទើបគាត់ជីកយកគល់កៅស៊ូចេញហើយភ្ជួរយ៉ាងស្អាតស្រាប់តែក្រុមប្រជាពលរដ្ឋមកដាំដំឡូង ហើយបោះបង្គោលចែកគ្នាតែម្ដង។

លោក ងើយ ដន អធិការរងស្រុកអូរយ៉ាដាវបានឲ្យដឹងថា ប្រជាពលរដ្ឋមកដាំដំឡូង និងបោះបង្គោលចែកដីគ្នានេះជាងមួយខែមកហើយ កាលពីខែមុនគាត់ក៏បាននាំកម្លាំងចុះមកហាមឃាត់ការដាំដំឡូងមីនេះ ហើយឲ្យពួកគាត់ដោះស្រាយគ្នាតាមផ្លូវច្បាប់ចំនួន២លើកមកហើយ តែពួកគាត់មិនព្រមបញ្ឈប់សកម្មភាពរបស់គាត់ទេ។

លោក គង់ តាំងម៉េង តុលាការអនុវត្តន៍ក៏បានបញ្ជាក់ថា ដីនេះមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ ដូច្នេះត្រូវរក្សាការពារដោយតុលាការមិនត្រូវឲ្យភាគីណាមួយមកអាស្រ័យផលលើដីនេះទេ។

គួរបញ្ជាក់ថា គ្រឿងចក្រដែលតុលាការដឹកនាំមកបម្រុងនិងធ្វើការឈូសឆាយដំឡូងមីលើដីមានទំនាស់ចោលនោះ ត្រូវបានផ្អាកទៅវិញ ដោយមានការប្រឆាំងតបតយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។ លោកតុលាការមិនចង់ឲ្យមានអំពើហឹង្សាកើតឡើងលោកក៏បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាហើយមានការព្រមព្រៀងគ្នាដោយមិនភ្ជួរដំឡូងចោលពោលគឺទុកឲ្យនៅដដែលតែមិនឲ្យភាគីណាមួយមកលូកលាន់លើផលដំណាំនេះរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ចប់សព្វគ្រប់ជាមុនសិន។ ហើយគ្រាន់តែរុះរោងតូចៗ ដែលពួកគាត់បានសង់ជាទីជំរក ដឹកយកទៅរក្សាទុកជាវត្ថុតាងតែប៉ុណ្ណោះ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print