ភ្នំពេញ: លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណា រៀល ធីគ្រុប ត្រូវបានសមត្ថកិច្ចកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ តាមបណ្តឹងរបស់លោកឧកញ៉ា កែវ ហ៊ុន ។
បន្ទាប់ពីការចាប់ខ្លួនភា្លមៗ សមត្ថកិច្ចបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។ រហូតមកទល់ពេលនេះ លោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ៕
ដោយ សហការី
...